Social Icons

twitterfacebookgoogle pluslinkedinrss feedemail

วันอังคารที่ 19 มิถุนายน พ.ศ. 2555

សុភាសិតបុរាណ ០១

*កម្មករមែនពិត តែគំនិតឥតចង់ធ្វើខ្ញុំកំដរអ្នកណាទេ សាច់ឈាមថ្លាឆ្វង់ស្មោះត្រង់នឹងជាតិ ។ *ករណីយកិច្ចជាគំរោងការ ដែលមនុស្សគ្រប់គ្នា ត្រូវបំពេញតាមឋានៈខ្លួន (ព្រះធម្មវរោត្តម តុង ឈូន) ។
*ការកើតជាមនុស្សទោះប្រុសស្រី ចាស់ក្តីក្មេងក្តីតែងឃ្លាឃ្លាតចាកទីស្រលាញ់ចេញចាកញាតិ មានជាតិមានទុក្ខទុក្ខខ្លាំងក្លា។ (លោកគ្រូ ម៉ុក សំឪក) ។

 *ការកើតបានមកជារូបអង្គ ត្រូវផ្គង់គំនិតនឹងប្រាជ្ញា ព្រមទាំងសេចក្តីខ្មីឧស្សាហ៍ រៀនវិជ្ជាការឳ្យចេះស្ទាត់ ។ (តែ ជុន) ។
 *ការចេះចប់សព្វមន្តសិល្បវិទ្យា មិនប្រើជាប្រយោជន៍ធ្ងន់តែខួរ ដូចពាក់មាសពេជ្របំប៉នព្យូរស្រីមិនគួរខាតធន ស្រីមិនគួរខាតធនធ្ងន់តែខ្លួន (ញូង សឿង) ។ *ការចេះសន្ទនាជាមួយភ្ញៀវ ទុកជាវិជ្ជាដ៏កម្រមួយ ត្រូវប្រើរបៀបមួយរយជំពួក ដើម្បីអោយភ្ញៀវរីករាយជានិច្ច។ (ឈូក ម៉ីង ម៉ៅ) ។
 *ការដែលយើងធ្វើ នាំឳ្យយើងដុះដាលចិត្តគំនិតកាន់តែធំ កាន់តែខ្ពស់ កាន់តែរីកធំឡើង យើងធ្វើការជួយបង្កើតលោកទាំងមូល (មាស រឿង)។
*ការបរិភោគអាហាក្នុងលោក មិនដឹងប្រមាណស៊ីច្រើនចាក់ច្រាសវិបល្លាសសន្តាន ភ្លើងធាតុមិនបាន ដុតដូចប្រក្រតី ។ ចាត់ជាពិសពុល ព្រោះតែស៊ីជ្រុល នាំកាឡកណ្ណី ឳ្យមកគ្រប់ប្រាណ សន្តានប្រុសស្រីព្រោះ តែចំណី គប្បីរិះគិត ។ (ព្រះគ្រូបញ្ញាលិខិត កៅ ស៊ឹម)

0 មតិរបស់អ្នក...:

แสดงความคิดเห็น

សូមស្វាគមន៍!!! សម្រាប់ការចូលមកកាន់គេហទំព័រនេះ ! នៅក្នុងគេហទំព័រនេះ លោកអ្នកនឹងបានទស្សនា​ ក៏ដូចជាបានស្តាប់នៅព្រះធម៌ ដែលសម្តែង និងបង្រៀនដោយ ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា ព្រមទាំងទស្សនា ឯកសារធម្មយាត្រាផ្សេងៗ ។ សូមអនុមោទនា !!!