tag:blogger.com,1999:blog-4736627537084115652024-03-14T06:40:47.230-07:00ភិក្ខុវជិរប្បញ្ញោ សាន សុជាតេ វិចិត្រ និស្សភទ្ទោhttp://www.blogger.com/profile/18160947183204950750noreply@blogger.comBlogger10125tag:blogger.com,1999:blog-473662753708411565.post-45479480788854373702012-08-05T07:09:00.002-07:002012-08-05T07:09:50.468-07:00ទ្រង់បរិនិព្វាន

តេ វិចិត្រ និស្សភទ្ទោhttp://www.blogger.com/profile/18160947183204950750noreply@blogger.com0tag:blogger.com,1999:blog-473662753708411565.post-16925097112213422742012-08-05T07:08:00.002-07:002012-08-05T07:08:08.243-07:00ទ្រង់ត្រាស់ដឹង

តេ វិចិត្រ និស្សភទ្ទោhttp://www.blogger.com/profile/18160947183204950750noreply@blogger.com0tag:blogger.com,1999:blog-473662753708411565.post-61006869149427626722012-08-05T07:06:00.001-07:002012-08-05T07:06:27.866-07:00ទ្រង់ប្រសូត្រ

តេ វិចិត្រ និស្សភទ្ទោhttp://www.blogger.com/profile/18160947183204950750noreply@blogger.com0tag:blogger.com,1999:blog-473662753708411565.post-7187287667026676022012-08-05T01:42:00.000-07:002012-08-05T01:43:18.812-07:00តើនរកមានឬទេ?

ដោយសេចក្តីជ្រះថ្លា
ក្នុងព្រះធម៌នៃព្រះដ៏មាន ព្រះភាគ ដោយបរិស័ទមួយចំនួនមិន សូវយកចិត្ត
ទុកដាក់ប្រតិបត្តិ ក្នុងព្រះសទ្ធម្ម ដោយចង់ឳ្យ ព្រះសទ្ធម្ម
ជ្រាបចូលក្នុងសន្តាននៃសព្វសត្វ ហេតុការណ៍ទាំងអស់នេះ ទើបជម្រុញឳ្យ
ខ្ញុំព្រះករុណាអាត្មាភាព ឆ្លៀតឳកាសដ៏មមាញឹក រៀបរៀងសៀវភៅមួយក្បាលនេះឡើង
ដោយឳ្យឈ្មោះថា តើនរកមានឬទេ?

អានបន្ត>>
ទាញយក>>

តេ វិចិត្រ និស្សភទ្ទោhttp://www.blogger.com/profile/18160947183204950750noreply@blogger.com0tag:blogger.com,1999:blog-473662753708411565.post-48847006087540961292012-08-02T23:34:00.002-07:002012-08-05T01:43:30.531-07:00កុមារាសាន សុជា
<object width="580" height="360"><param name="movie" value="http://www.youtube.com/v/m9v_FgtcPOE?version=3&hl=en_US"></param><param name="allowFullScreen" value="true"></param><param name="allowscriptaccess" value="always"></param><embed src="http://www.youtube.com/v/m9v_FgtcPOE?version=3&hl=en_US&autoplay=" type="application/x-shockwave-flash" width="580" height="360" allowscriptaccess="always" allowfullscreen="true"></embed></object>

តេ វិចិត្រ និស្សភទ្ទោhttp://www.blogger.com/profile/18160947183204950750noreply@blogger.com0tag:blogger.com,1999:blog-473662753708411565.post-63713232521176966062012-06-19T17:30:00.000-07:002012-06-19T17:32:41.439-07:00សុភាសិតបុរាណ ០១

*កម្មករមែនពិត តែគំនិតឥតចង់ធ្វើខ្ញុំកំដរអ្នកណាទេ សាច់ឈាមថ្លាឆ្វង់ស្មោះត្រង់នឹងជាតិ ។
*ករណីយកិច្ចជាគំរោងការ ដែលមនុស្សគ្រប់គ្នា ត្រូវបំពេញតាមឋានៈខ្លួន (ព្រះធម្មវរោត្តម តុង ឈូន) ។

*ការកើតជាមនុស្សទោះប្រុសស្រី ចាស់ក្តីក្មេងក្តីតែងឃ្លាឃ្លាតចាកទីស្រលាញ់ចេញចាកញាតិ មានជាតិមានទុក្ខទុក្ខខ្លាំងក្លា។ (លោកគ្រូ ម៉ុក សំឪក) ។

*ការកើតបានមកជារូបអង្គ ត្រូវផ្គង់គំនិតនឹងប្រាជ្ញា ព្រមទាំងសេចក្តីខ្មីឧស្សាហ៍ រៀនវិជ្ជាការឳ្យចេះស្ទាត់ ។ (តែ ជុន) ។

*ការចេះចប់សព្វមន្តសិល្បវិទ្យា មិនប្រើជាប្រយោជន៍ធ្ងន់តែខួរ ដូចពាក់មាសពេជ្របំប៉នព្យូរស្រីមិនគួរខាតធន ស្រីមិនគួរខាតធនធ្ងន់តែខ្លួន (ញូង សឿង) ។
*ការចេះសន្ទនាជាមួយភ្ញៀវ ទុកជាវិជ្ជាដ៏កម្រមួយ ត្រូវប្រើរបៀបមួយរយជំពួក ដើម្បីអោយភ្ញៀវរីករាយជានិច្ច។ (ឈូក ម៉ីង ម៉ៅ) ។

*ការដែលយើងធ្វើ នាំឳ្យយើងដុះដាលចិត្តគំនិតកាន់តែធំ កាន់តែខ្ពស់ កាន់តែរីកធំឡើង យើងធ្វើការជួយបង្កើតលោកទាំងមូល (មាស រឿង)។

*ការបរិភោគអាហាក្នុងលោក មិនដឹងប្រមាណស៊ីច្រើនចាក់ច្រាសវិបល្លាសសន្តាន ភ្លើងធាតុមិនបាន ដុតដូចប្រក្រតី ។ ចាត់ជាពិសពុល ព្រោះតែស៊ីជ្រុល នាំកាឡកណ្ណី ឳ្យមកគ្រប់ប្រាណ សន្តានប្រុសស្រីព្រោះ តែចំណី គប្បីរិះគិត ។ (ព្រះគ្រូបញ្ញាលិខិត កៅ ស៊ឹម)
តេ វិចិត្រ និស្សភទ្ទោhttp://www.blogger.com/profile/18160947183204950750noreply@blogger.com0tag:blogger.com,1999:blog-473662753708411565.post-61460153956194316622012-06-17T09:44:00.001-07:002012-06-17T22:54:35.549-07:00

តេ វិចិត្រ និស្សភទ្ទោhttp://www.blogger.com/profile/18160947183204950750noreply@blogger.com0tag:blogger.com,1999:blog-473662753708411565.post-13566241480932359612012-06-17T09:38:00.003-07:002012-06-17T09:38:33.129-07:00អត្ថបទសរសេរកំសាន្តចិត្តពេលទំនេរ(១).មនុស្សយើងតែងតែមានកង្វះខាតគ្រប់ៗគ្នា ដូច្នេះ មនុស្សមិនគួរប្រកាន់គ្នាពេកទេ ។

(២).កង្វះខាតរបស់អ្នកតូច គឺត្រង់ដែលមិនចេះបន្ទន់ឥរិយាបថ…………………

(៣).កង្វះខាតរបស់អ្នកធំ គឺត្រង់ដែលមើលងាយអ្នកតូច…………………….

(៤).កង្វះខាតរបស់អ្នកក្រ គឺត្រង់ដែលខ្ជិលក្នុងកិច្ចការ………………..

(៥).កង្វះខាតរបស់អ្នកមាន គឺមើលងាយអ្នកក្រ…………………

(៦).មនុស្សដែលអាចមើលងាយគេបាន ទាល់តែខ្លួនមានអ្វីមួយលើសគេ នេះជាធម៌មានៈ ។

(៧).មនុស្សដែលត្រូវគេមើលងាយ ក៏មកពីខ្លួនជាមនុស្សងាយឳ្យគេមើលដែរ ។

(៨).ពិភពលោកនេះ
គ្មានអ្នកណាម្ចាក់ជាកម្មសិទ្ធផ្តាច់មុខទេ ។ មាសប្រាក់
ឬកិត្តិយស…ដែលកំពុងមាន គ្រាន់តែមកលងអារម្មណ៍ឳ្យត្រេកអរមួយខ្ញាកៗ
ហើយក៏បាត់ទៅវិញទាំងអស់ ។ មនុស្សដ៏ច្រើន កំពុងតែបង្អូតគ្នា ព្រោះតែរបស់
ទាំងនេះ……………..។

(៩).អត្តាហិ
អត្តនោ នាថោ, តើបុគ្គលបែបណា ទើបអាចដើរតាមពុទ្ធភាសិតនេះបានពិតប្រាកដ?
គឺទាល់តែបុគ្គល ណាដែលមាសប្រាក់ ឬកិត្តិយស ជាដើមនោះមិនអាចគ្របសង្កាត់បាន
គឺមិនញាប់ញ័រដោយរបស់ខាងក្រៅ ទាំងអស់ ។
ដូច្នេះធម៌នេះជាសាធារណៈដល់មនុស្សគ្រប់វណ្ណៈ ។

(១០).ចង់ទិញរបស់អ្វីមួយ
មិនថាយើងមានលុយប៉ុន្មានទេ សំខាន់ត្រង់ថា តើម្ចាស់របស់ព្រមលក់ឬអត់។ ដូច្នេះ
អ្នកក្រមួយចំនួន ក៏អាចមានរបស់ដែលអ្នកមានទិញមិនបានដែរ ។

(១១).នៅពេលដែលហ្វូងបក្សីនាំគ្នាហើរចូលទៅរកដើមឈើ
មិនប្រាកដថាវាស្រលាញ់ដើមឈើនោះទេ ជួនកាល វាអាចនឹងស្រឡាញ់ផ្កា ផ្លែ
ឬម្លប់របស់វាជាង ។ យ៉ាងណាមិញ នៅពេលដែលមនុស្សនាំគ្នាមករកយើង ក៏មិនប្រាកដ
ថាគេស្រឡាញ់យើងគ្រប់គ្នាដែរ គេអាចនឹងសម្លឹងឃើញអ្វីម្យ៉ាងទៀតពីយើង
ព្រោះហេតុដូច្នោះ អ្នកដែលទទួលបាននូវការគោរពពីអ្នកដទៃ
មិនគួរមានមោទនភាពហួសហេតុពេកទេ តែក៏មិនគួរមើលងាយមើលថោកអ្នកដែលចូលមក
រកយើងដែរ ។

(១២).មាសប្រាក់ យសកិ្ត…អាចមានឥទ្ធពលតែលើបុគ្គលណាដែលត្រូវការវាប៉ុណ្ណោះ ។

(១៣).ដុំដីដែលមិនទាន់ចេញពីដៃអ្នកគ្រវែង
គេមិនអាចនឹងប៉ានស្មានចំងាយត្រូវទេ យ៉ាងណាមិញ
មនុស្សយើងក៏មិនអាចប៉ាន់ស្មានអនាគតរបស់អ្នកដទៃបានដែរ ។

(១៤).ដើមផ្កាដ៏តូចមួយដែលដុះក្នុងព្រៃ
បើព្រៀបទៅនឹងដើមឈើធំៗ វាគ្មានន័យអ្វីទេ
ប៉ុន្តែបើគេយកមកធ្វើជាសួនច្បារពិតជាក្លាយ
ទៅជារបស់គួរស្រឡាញ់រាប់អានរបស់មនុស្សទាំងឡាយ យ៉ាងណាមិញ ជាតិជាមនុស្ស
ទោះកើតក្នុងវណ្ណៈក្រីក្រតោកយ៉ាកយ៉ាងណា បើចេះកែរច្នៃដំណើរជីវិត
ពិតជាល្អជាងផ្កាក្នុងសួនទៅទៀត ។ ព្រោះផ្កាលំអតែភ្នែក ចំណែកមនុស្សល្អ
គេស្រឡាញ់ផងគោរពផង ។

(១៥).សម្រាប់ខ្ញុំ
ខ្ញុំពេញចិត្តនឹងខ្លួនឯងកើតជាកូនអ្នកក្រ ព្រោះយ៉ាងហោចណាស់
ក៏ខ្ញុំស្គាល់ទុក្ខលំបាករបស់អ្នកក្រ ដែរ ។ ម្យ៉ាងទៀត
ការបានកើតជាកូនអ្នកក្រ
គឺជាការផ្តល់ឳកាសឪ្យខ្ញុំបានតស៊ូក្នុងជីវិតយ៉ាងពិតប្រាកដ ដឹងច្បាស់
ផ្លូវណាជោគជ័យ ផ្លូវណាបារាជ័យ ហើយផ្លូវដែលធ្លាប់ដើរកន្លងមក
សុទ្ធតែក្លាយជាបទពិសោធន៍សម្រាប់ជីវិត។

ថ្ងៃ ២ រោច ខែពិសាខ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ (គ.ស ២០១២)

វត្តមណីរតនារាម សង្កាត់រលាប ក្រុងពោធិ៍សាត់ ប្រទេសកម្ពុជា ។

វជិរប្បញ្ញោ ស.ស.ជ
តេ វិចិត្រ និស្សភទ្ទោhttp://www.blogger.com/profile/18160947183204950750noreply@blogger.com0tag:blogger.com,1999:blog-473662753708411565.post-90778420107975955632012-06-17T09:35:00.000-07:002012-06-17T09:35:13.794-07:00អនិសង្សសីល ៥

បញ្ចសីលសមាទានិយត្ថេរាបទាន ក្នុងបិដកលេខ ៧២ ទំព័រ១៧៣។

គ្រានោះ ខ្ញុំកើតជាបុរសអ្នកស៊ីឈ្នួល ក្នុងក្រុងចន្ទវតី ខ្ញុំរវល់តែនឹងការងាររបស់ជនដទៃ មិនបាននូវបព្វជា្ជ។ ខ្ញុំគិតថា
បុគ្គលទាំងឡាយ ដែលត្រូវងងឹតធំបិទបាំងហើយរមែងឆេះដោយភ្លើង ៣ យ៉ាង
អញគប្បីគេចចេញដោយឧបាយណាហ្ន៍។ អញជាមនុស្សកំព្រា ធ្វើនូវការឈ្នួល
ទាំងទេយ្យធម៌ក៏មិនមាន បើដូច្នោះគួរតែអញរក្សាសីល ៥ ឲ្យពេញលេញ។

មានព្រះថេរៈមួយ អង្គឈ្មោះ និសភៈ ជាសាវ័ករបស់ព្រះមុនី ព្រះនាម អនោមទស្សី
ខ្ញុំក៏ចូលទៅរក ព្រះថេរៈអង្គនោះ ហើយទទួលនូវសិក្ខាបទទាំង ៥
ក្នុងសម័យនោះ អាយុ (របស់សត្វ) មានប្រមាណមួយសែនឆ្នាំ ខ្ញុំរក្សាសីល ៥
ឲ្យបរិបូណ៍ អស់កាលប៉ុណ្ណោះដែរ។

លុះមរណកាលមកដល់ព្រមហើយ ទេវតាទាំងឡាយលួងលោមខ្ញុំថា នែ អ្នកនិទុ៍ក្ខ
រថដែលទឹមដោយសេះ ១ ពាន់នេះ មកប្រាកដដល់អ្នកហើយ។ កាលបើចិត្តជាខាងក្រោយ
កំពុងប្រព្រឹត្តទៅ ខ្ញុំបានរំលឹកនូវសីលរបស់ខ្ញុំ
ខ្ញុំបានទៅកាន់ឋានតាវត្តឹង្ស ដោយសារអំពើដែលខ្ញុំធ្វើល្អហើយនោះ។

ខ្ញុំបានជាធំជាងទេវតាសោយរាជ្យ មានពួកស្រីអប្សរចោមរោម
សោយសេចក្តីសុខដ៏ជាទិព្វអស់ ៣០ ដង។ ខ្ញុំបានជាស្តេចចក្រពត្តិ អស់ ៧៥ ដង
បានសោយរាជ្យប្រទេសដ៏ធំទូលាយ រាប់បានមួយអសង្ខេយ្យជាតិ។

ខ្ញុំចុត្យចាកទេវលោក ត្រូវកុសលមួយដាស់តឿន
ក៏មកកើតក្នុងត្រកូលមហាសាលដ៏ស្តុកស្តម្ភ ក្នុងក្រុងសាវត្ថី។
កាលសាសនារបស់ព្រះជិនស្រី កំពុងរុងរឿង មាតានិងបិតារបស់ខ្ញុំបាន
ទទួលនូវសិក្ខាបទទាំង ៥ ក្នុងកាលជិតចូលវស្សា។ ខ្ញុំបានទទួលសីលជាមួយ
(និងមាតា) ហើយបានដល់នូវអរហត្ត។ ខ្ញុំមានអាយុ ៥ ឆ្នាំអំពីកំណើត
បានដល់នូវអរហត្ត ព្រះពុទ្ធមានចក្ខុ ទ្រង់ជ្រាបនូវគុណ (របស់ខ្ញុំ)
ហើយទ្រង់ឲ្យឧបសម្បទាជាភិក្ខុដល់ខ្ញុំ។

ខ្ញុំរក្សានូវសិក្ខាបទទាំង ៥ ពេញលេញ ខ្ញុំមិនដែលទៅកាន់កំណើត
អសុរកាយអស់កប្ប នឹងប្រមាណមិនបានអំពីភទ្ទកប្បនេះ។ ខ្ញុំនោះបានទទួលនូវយស
ព្រោះហេតុនៃសីលទាំងនោះ ខ្ញុំកាលសម្តែងនូវកោដិនៃកប្ប
គប្បីសម្តែងជាឯកទេស (មួយចំណែកៗ)។ ខ្ញុំរក្សាសីលទាំង ៥ ហើយបាននូវត្រៃហេតុ
គឺខ្ញុំជាអ្នកមាន អាយុវែង ១ មានទ្រព្យច្រើន ១ មានប្រាជ្ញាមោះមុត ១ ។

មួយទៀត ខ្ញុំសម្តែងនូវភាពជាខ្លួនជាបុរសដ៏ក្រៃលែងជាងជនទាំងពួង
អន្ទោលទៅក្នុងភពតូច និងភពធំ ហើយតែងបាននូវឋានៈទាំងនុះ។ សាវ័កទាំងឡាយ
របស់ព្រះជិនស្រីកាលប្រព្រឹត្ត ក្នុងសីលនឹងប្រមាណមិនបាន បើលោកនៅត្រេកអរ
ក្នុងភព តើនឹងបានផលដូចម្តេចទៅ។

សីល ៥ ដែលខ្ញុំជាអ្នកស៊ីឈ្នួលគេ មានព្យាយាមប្រព្រឹត្តល្អហើយ
ខ្ញុំបានរួចចាកចំណងទាំងពួង ក្នុងថ្ងៃនេះដោយសារសីលនោះ។
ក្នុងកប្បប្រមាណមិនបាន អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំរក្សាសីល ៥
ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃសីល ៥ ។ បដិសម្ភិទា ៤ វិមោក្ខ ៨
និងអភិញ្ញា ៦ នេះខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយទាំងសាសនា របស់ព្រះពុទ្ធ
ខ្ញុំក៏បានប្រតិបត្តិហើយ។

បានឮថា ព្រះបញ្ចសីលសមាទានិយត្ថេរមានអាយុ បានសម្តែងនូវគាថាទាំងនេះ ដោយប្រការដូច្នេះ។

ដកស្រង់ចេញពីសៀវភៅ “ឃរាវាសធម៌”រៀបរៀងដោយ មុនីកោសល្យ នៅ-ហៃឡុន

ស្រង់ចាក ៥០០០ឆ្នាំតេ វិចិត្រ និស្សភទ្ទោhttp://www.blogger.com/profile/18160947183204950750noreply@blogger.com0tag:blogger.com,1999:blog-473662753708411565.post-90151012839716571122012-06-17T09:21:00.002-07:002012-06-17T09:31:59.379-07:00សាសនាជាអ្វី?ពាក្យ សាសនាជាពាក្យក្លាយចេញមកពីពាក្យ សាសន បានន័យថា ពាក្យបណ្ដាំ ឫ ការទូន្មានប្រៀនប្រដៅ

របស់់គ្រូអាចារ្យណាមួយក្នុងលោក។ប៉ុន្តែឬការបកប្រែប៉ុណ្ណេះ ពុំទាន់់អស់់ន័យសេចក្ដីទេ ព្រោះថាសាសនា

ជាពាក្យមានន័យទូលំទូលាយណាស់់,ពុំអាចមាននិយមន័យប៉ុណ្ណឹងបានឡើយ។

សំរាប់់មនុស្សមួយចំនួនធំ,

សាសនាគឺជារបៀបរៀបចំនៃជំនឿ ។គឺជាពិធីគោរព ឫ សក្ដារៈបូជាចំពោះព្រះអាទិទេព ឫទេវៈ។ចំពោះ

មនុស្សជាច្រើនផ្សេងទៀត,សាសនាជាកិច្ចគោរពបូជាព្រះ ឫទេវៈមួយចំនួន។អ្នកខ្លះ មានសាសនា ដែលពុំមាន

ព្រះ ឫ ទេវៈណាប្រាកដទេ សំរាប់់គោរពបូជា។មានមនុស្សខ្លះ មានជំនឿសាសនាតាមរបៀបយល់់ឃើញរបស់់ខ្លួន

ឯង គឺថា មិនទាក់់ទង នឹងសាសនាដទៃឡើយ។ប៉ុន្តែ ថាមនុស្សសឹងទាំងអស់់ដែលមានជំនឿសាសនា គឺមក

ពីគេជឿថា ទេវានុភាព ជាអ្នកបង្កើតលោក ហើយ មានឥទ្ធិពលលើជីវិតរបស់់ខ្លួន។

មនុស្សកាន់់សាសនា មានហេតុផលផ្សេងៗ។មនុស្សភាគច្រើននៅក្នុងពិភពលោក គោរពសាសនា ព្រោះ

ជាកេរ្ត៏មរតកនៃវប្បធម៌,នៃកុលសម្ព័ន្ធ ឫ គ្រួសាររបស់់ខ្លួន។សាសនាផ្ដល់់អោយមនុស្សជាច្រើននូវអារម្មណ៏

សុខស្រួល ព្រោះគេជឿថាទេវានុភាព គ្រប់់គ្រងលើខ្លួនគេ។គេតែងសូមបួងសួងអំណាចទេវៈ អោយជួយ ឫ

ការពារ ពួកគេ។ អ្នកខ្លះ ទៀតកាន់់ជំនឿសាសនា ព្រោះជឿថា សាសនា សន្យានឹងជួយសង្រ្គោះពួកគេ

ហើយ ថែមទំាង អោយពួកគេមានសុភមង្គល ឫ អោយមានសំណាងនិងមានជីវិតល្អប្រសើរឡើងនៅជាតិក្រោយ។

ដូច្នេះយើងឃើញថា សាសនាមានអត្ថន័យទូលំទូលាយណាស់់ មិនមែនត្រឹមតែ ជាពាក្យបណ្ដាំ ឫទូន្មានប្រៀនប្រដៅ

នៃគ្រូអាចារ្យណាមួយនោះប៉ុណ្ណោះទេ ប៉ុន្តែជាជំនឿទូទៅលើអំណាចទេវៈ ឫ អាទិទេព ឫ កំលាំងធម្មជាតិនានា។

ជនជាតិខ្មែរយើង កាលដើមឡើយ ពុំមានជំនឿសាសនាច្បាស់់លាស់់ណាមួយទេ,

តែគោរពកំលាំងធម្មជាតិ ឫ

វត្ថុសក្ដិសិទ្ធិ ផ្សេងៗ គឺ គេមានជំនឿលើអំណាចធម្មជាតិ ឫ ទេវៈផ្សេងៗ ដោយយល់់ថា ធម្មជាតិទំាងឡាយសុទ្ធ

តែមានព្រលឹង និងកំលាំងសក្ដិសិទ្ធិ ដែលមើលពុំឃើញ។ការគោរព លើកំឡាំងធម្មជាតិ គេថា គោរពអ្នកតាធម្មជាតិ

ដូចជា អ្នកតាទឹក អ្នកតាដី អ្នកតាភ្លើង អ្នកតាខ្យល់់ អ្នកតាព្រៃភ្នំជាដើម។ ប៉ុន្តែ គេក៏មានការគោរពលើអំណាចមេបា

ឫ បុព្វបុរសដែលស្លាប់់ទៅហើយ នៅចំាថែរក្សារនិងផ្ដល់់សេចក្ដីសុខដល់់ពួកគេ។អ្នកតាតំណាងបុព្វបុរស ឫ មេបា

មានដូចជា អ្នកតាដំបងដែក អ្នកតាក្រហមក អ្នកតាឃ្លាំងមឿង។ល។

ក្រៅពីអ្នកតានិយម គេមាន ជំនឿគោរពដល់់ជីដូនជីតាជិតឆ្ងាយ របស់់ខ្លួន ដែលស្លាប់់ទៅហើយ ហើយដែល

អាចផ្ដល់់សេចក្ដីសុខដល់់ពួកគេ។ ជំនឿគោរពបែបនេះ ធ្វើដោយពិធីសែន ម្ហូបអាហារ នៅឱកាសបុណ្យផ្សេងៗ។

ប៉ុន្តែ ការសែនម្ហូបអាហារ ជាពិធីផ្សេងពីការផ្ដល់់ម្ហូបអាហារដល់់មនុស្សជាទីស្រលាញ់់ដែលទើបនឹងស្លាប់់។

អ្នកដែលនៅមានមរណទុក្ខនេះ ដោយសេចក្ដីស្រលាញ់់ អាណិតស្ដាយ មនុស្សដែលស្លាប់់ទៅថ្មីៗ ទើបរៀបចំម្ហូប

អាហារផ្ដល់់ជូន។

នៅក្នុងលោក មានសាសនារាប់់ពាន់់។សាសនាធំៗមានចំនួនប្រាំបី តាមលំដាប់់លំដោយនៃលំណើតមានដូចតទៅ៖

សាសនាហ៊្វីស(Judaism) , សាសនាហិណ្ឌូHinduism) សាសនាព្រះពុទ្ធ(Buddhism),
សាសនាកុងជឺ(Confucianism), សាសនាតៅ (Taoims),សាសនាស៊ីនតូ(Shinto),
សាសានាព្រះយេស៊ូ(Christianity),)និងសាសនាអ៊ីស្លាម(Islam)។

សាស្រ្តាចារ្យ បែរ៏ម៉ែន បាននិយាយក្នុងសៀវភៅរបស់់លោកឈ្មោះ A philosphy of religion ថា

សាសនាគឺជាខ្សែចំណងមួយសំរាប់់ចងផ្ជាប់់សត្វលោកជាមួយនឹងវត្ថុសក្ដិសិទ្ធិ

ដ៏មានតំលៃខ្ពង់់ខ្ពស់់បំផុត,ជាសេចក្ដីស្មោះត្រង់់ចំពោះអំណាចមួយ ឫ

អំណាចច្រើនដែលមាននៅក្នុងពិភពលោក ,ជាការរក្សានូវគុណតំលៃចាស់់,

ជាការសម្ដែងអោយអ្នកផង ឃើញនូវសេចក្ដីសមរម្យខាងសម្ព័ន្ធភាពនិងសេចក្ដីស្មោះត្រង់់

ទោះជាដោយពិធីដង្វាយក្ដី ,សម្ដែងនូវឥរិយាបទទន់់ភ្លន់់ក្ដី។

សាស្រ្តាចារ្យសីលធម៌ម្នាក់់ទៀតនិយាយថា សាសនាគឺជា ធម្មរូប,ជាគ្រឿង

ឧបករណ៏សំរាប់់គ្រប់់គ្រងមនុស្សអោយរស់់

នៅក្នុងសន្តិភាព,អោយរស់់នៅក្នុងបែបភាពសមសួនជាមនុស្ស។ទស្សនវិទូ កូតេ

ម្នាក់់ឯងមានទស្សនៈថាសាសនារបស់់មនុស្សលោកទូទៅគឺមនុស្សធម៌ និងយុត្តធម៌។

លោកបានបញ្ជាក់់ថាធម៌ទំាងពីរប្រការនេះ គឺល័ក្ខគោលសំខាន់់

សំរាប់់ធ្វើអោយជីវិតមនុស្សក្នុងសង្គមដើរទៅដល់់សន្តិភាពជាស្ថាពរ។

អ្នកប្រាជ្ញ ជាច្រើនផ្សេងទៀត មានសេចក្ដីយល់់ឃើញថា សាសនាគឺជា

ប្រភពនៃចរិយាធម៌,ជាប្រភពនៃទំនៀមទំលាប់់

ប្រពៃណីដ៏ល្អទំាងឡាយ។ហេតុនេះ ឃើញថា សាសនា អាចបកប្រែ

បានន័យទូលំទូលាយហើយ

ការនំាមកនូវសេចក្ដីបកប្រែខាងលើនេះ ក៏ល្មមអោយយើងបានភ្លឺថ្លា

គំនិតខ្លះៗអំពីសាសនា។រីឯអំពីកំណើត របស់់សាសនា

វិញ យើងដឹងឮថា មនុស្សជាអ្នកបង្កើត គឺថា ដោយមនុស្សម្នាក់់ជាអ្នកដឹកនំា ឫ

ដោយមនុស្សទំាងឡាយជាកុលសម្ព័ន្ធ

ហើយដែលបានសាសយភាយទូទៅ។ឧទាហរណ៏សំរាប់់ករណីទី១៖សាសនាព្រះពុទ្ធ

ត្រូវបានព្រះពុទ្ធបង្កើតឡើង នៅក្នុងឆ្នំា៥៤៣ មុនគ.ស។ឧទាហរណ៏សំរាប់់ករណីទី២៖

សាសនាហិណ្ឌូ ឫ សាសនាព្រាហ្ម តាមការស្រាវជ្រាវខាងប្រវត្តិសាស្រ្ត បានត្រូវនំាចូលប្រទេសឥណ្ឌាដោយពួកអារ្យ(Arya)។កាលពីដើម ជនជាតិអារ្យ

បានរស់់នៅត្រង់់ភូមិភាគCaucaseនិង

ខ្ពង់់រាប Pamir បន្ទាប់់មក បានចូលលុកលុយប្រទេសអឺរ៉ុបមួយផ្នែក និងមួយផ្នែកទៀត

ចូលលុកលុយប្រទេសឥណ្ឌាខាងជើង ប្រមាណជាក្នុងឆ្នាំ១៥០០ មុន គ។ស។

ដូចនេះហើយ បានជា គេចាត់់ទុកពយកអារ្យជាបុព្វបុរស នៃអំបូរ ឥណ្ឌា-អឺរ៉ុប។

នៅប្រទេសឥណ្ឌា ពួកទ្រាវិឌ(Dravidians)ដែលជាម្ចាស់់ស្រុក បានខំតស៊ូច្បាំងណាស់់ដែរនឹងពួកអារ្យ

ប៉ុន្តែនៅតែទទួលបរាជ័យ ព្រោះពួកអារ្យមានគ្រឿងចំបាំងជំនាញៗជាង។ទីបំផុត ពួកអារ្យ

ក៏ចូលមកគ្រប់់គ្រងលើពួកទ្រាវិឌ ហើយចាប់់ផ្ដើមផ្សាយ លិទ្ធិសាសនា

របស់់ខ្លួនតំាងពីពេលនោះមក។លិទ្ធិសាសនានេះ មានសរសេរនៅក្នុងសៀវភៅវេទ (Veda)។

សម័យ នោះ គឺជាសម័យវេទនិយមព្រោះក្នុងលិទ្ធិសាសនា គេគោរពព្រះអាទិទេព

ជាអ្នកបង្កើតលោកផ្សេងពីព្រះព្រហ្ម។

ព្រះព្រហ្ម ក្នុងសម័យនោះ គ្រាន់់តែជាទេវៈរាយរងប៉ុណ្ណោះ។ បន្ទាប់់មក ប្រហែលជាក្នុ

ងឆ្នំា៥៥០ មុន គ.សទើបគេចាប់់ផ្ដើម ជឿ លើ ព្រះព្រហ្ម ជាអ្នកសាងលោក គឺ

ក្រោយ ពេលដែល ពួកព្រាហ្ម បានសរសេរសៀវភៅមួយឈ្មោះថា Brahmanas។

សៀវភៅនេះពន្យល់់យល់់អំពីព្រះគម្ពីហិណ្ឌូ

ផ្សេងទៀត ហើយ បង្ហាញ ប្រាប់់អំពី វិធីគោរពបូជាព្រះ និង អំពីការប្រតិប័ត្រធម៌។

គឺពួកព្រាហ្ម នេះហើយដែល នំាគោរពបូជាព្រះព្រហ្មជាអាទិទេពធំជាងគេបង្អស់់។

ហេតុនេះ សាសនា ដែលគេ គោរពនេះហៅថា សាសនាព្រាហ្ម។

ដែលថាសាសនាបង្កើតឡើងដោយកុលសម្ព័ន្ធ នោះ គឺមកពីមិនដឹងថានរណាជា

អ្នកបង្កើតសាសនា ដូចសាសនាព្រះពុទ្ធ សាសនាព្រះយេស៊ូ ជាដើម។

ពួកអារ្យដែលបាននំាព្រាហ្មសាសនាចូលមកទឹកដីឥណ្ឌាតើពួកគេមានបាន

សាសនាព្រាហ្មនោះមកពីណា?ឫ បង្កើតដោយខ្លួនឯង ?ប៉ុន្តែ សួរថា

អ្នកណានំាគំណិតបង្កើតឡើង?ឫ ពួកគេ មានគំនិតបង្កើតសាសនានេះព្រមគ្នាឡើង?អតីតកាលពិតជាមាន

អាថ៌កំបំាងច្រើនណាស់់។យើងពុំអាចដឹងថាពួកអារ្យជាអ្នកបង្កើត

ព្រាហ្មសាសនា ឫ ក៏មិន។ តើ យើង អាច សួរដូច្នេះបានទេថា ពួកអារ្យមានព្រះមែន

ទើប បានជាគេ ណំាគ្នាគោរពព្រះរបស់់គេ?

ឫ បានន័យថា មានព្រះពិត ទើប ពួកអារ្យនំាគ្នាគោរពបូជា រួចមក

នំាគ្នារៀបចំបង្កើតសាសនានេះឡើង ដូចដែលសាសនាហ៊្វីស

(Judaism) ដែលបង្កើតឡើងដោយAbrahamដែលជាបិតានៃជន

ជាតិនេះហើយដែលព្រះបានបង្ហាញអោយឃើញ និងដឹកនំា

ជីវិតពួកគេ?។បើដូច្នេះ មែន នោះនឹងត្រូវរូបមន្តមួយដូចនេះ៖ មាន…ទើប។

ឧទាហរណ៏៖ មានគ្រូ បង្រៀន ទើបសិស្សចេះ

មានភ្លើងឆេះ ទើបមានផ្សែង មានខ្យល់់អុកស៊ីហ្សែន ទើបអាចរស់់បាន។ល។

នៅក្នុងអតីតកាល បើគេថយក្រោយ ចេះតែថយក្រោយកាន់់តែជ្រៅ

គេកាន់់តែមានអាថ៌កំបាំងដ៏ច្រើន។គេមិនត្រូវសិក្សាអំពី

អតីតកាលដោយការស្មានៗនោះទេ គេត្រូវរកភស្តុតាងថែមទៀត

ព្រោះការកាត់់ស្មានទោះដោយប្រាជ្ញាក៏អាចនឹងមិន

សមហេតុផលជានិច្ចដែរ។អតីតកាលប្រកបដោយអាថ៌កំបាំងណាស់់

ដូច្នេះ គេក៏គងពិបាកណាស់់ដែរក្នុងការសិក្សា។ការពិត មិនអាចសំដែង

ចំពោះមុខមនុស្សយើងបានគ្រប់់គ្នាទេ គឺបានត្រឹមតែចំពោះមុខមនុស្ស

មួយចំនួនតូច ក៏ល្មមហើយ។ម្យ៉ាងទៀត

ការពិតតូចក៏ដូចជាករពិតធំដែរ ព្រោះជាការពិត។ការពិតតូច ជាទ្វារ

បើកចំហរទៅរកការពិតធំ។

ក្នុងលោកយើងនេះ មានអព្ភូតហេតុធម្មជាតិច្រើនណាស់់ ដែលគេ

មិនអាចពន្យល់់បាន ឫ បកស្រាយបាន គឺថាហួសវិស័យធម្មជាតិ

ដែលវិទ្យាសាស្រ្ត មិនអាចសិក្សាបាន និងពន្យល់់បាន។វិទ្យាសាស្រ្ត ចាប់់អារម្មណ៍

ជាពិសេសតែនឹងអ្វីដែលអាចតាញយកប្រយោជន៏

បាន ដើម្បីបំពេញសេចក្ដីត្រូវការនៃមនុស្សលោកអោយទាន់់សម័យ។ហេតុនេះ

ឃើញថា សាសនាភាគច្រើន មានអាថ៌កំបាំង គឺ

ថាកើតមកពីអាថ៌កំបំាង។ប៉ុន្តែ អាថ៌កំបំាងជាអ្វី? គឺជារឿងរ៉ាវ ដែលលាក់់កំបាំង

ហើយដែលគេមិនដឹង មិនយល់់ និងមិនអាចរកឃើញដើមហេតុបាន។

ស្រង់ចាកៈ http://www.khmercity.net/profiles/blogs/1757607:BlogPost:1195165

តេ វិចិត្រ និស្សភទ្ទោhttp://www.blogger.com/profile/18160947183204950750noreply@blogger.com0