(២).កង្វះខាតរបស់អ្នកតូច គឺត្រង់ដែលមិនចេះបន្ទន់ឥរិយាបថ…………………
(៣).កង្វះខាតរបស់អ្នកធំ គឺត្រង់ដែលមើលងាយអ្នកតូច…………………….
(៤).កង្វះខាតរបស់អ្នកក្រ គឺត្រង់ដែលខ្ជិលក្នុងកិច្ចការ………………..
(៥).កង្វះខាតរបស់អ្នកមាន គឺមើលងាយអ្នកក្រ…………………
(៦).មនុស្សដែលអាចមើលងាយគេបាន ទាល់តែខ្លួនមានអ្វីមួយលើសគេ នេះជាធម៌មានៈ ។
(៧).មនុស្សដែលត្រូវគេមើលងាយ ក៏មកពីខ្លួនជាមនុស្សងាយឳ្យគេមើលដែរ ។
(៨).ពិភពលោកនេះ គ្មានអ្នកណាម្ចាក់ជាកម្មសិទ្ធផ្តាច់មុខទេ ។ មាសប្រាក់ ឬកិត្តិយស…ដែលកំពុងមាន គ្រាន់តែមកលងអារម្មណ៍ឳ្យត្រេកអរមួយខ្ញាកៗ ហើយក៏បាត់ទៅវិញទាំងអស់ ។ មនុស្សដ៏ច្រើន កំពុងតែបង្អូតគ្នា ព្រោះតែរបស់ ទាំងនេះ……………..។
(៩).អត្តាហិ អត្តនោ នាថោ, តើបុគ្គលបែបណា ទើបអាចដើរតាមពុទ្ធភាសិតនេះបានពិតប្រាកដ? គឺទាល់តែបុគ្គល ណាដែលមាសប្រាក់ ឬកិត្តិយស ជាដើមនោះមិនអាចគ្របសង្កាត់បាន គឺមិនញាប់ញ័រដោយរបស់ខាងក្រៅ ទាំងអស់ ។ ដូច្នេះធម៌នេះជាសាធារណៈដល់មនុស្សគ្រប់វណ្ណៈ ។
(១០).ចង់ទិញរបស់អ្វីមួយ មិនថាយើងមានលុយប៉ុន្មានទេ សំខាន់ត្រង់ថា តើម្ចាស់របស់ព្រមលក់ឬអត់។ ដូច្នេះ អ្នកក្រមួយចំនួន ក៏អាចមានរបស់ដែលអ្នកមានទិញមិនបានដែរ ។
(១១).នៅពេលដែលហ្វូងបក្សីនាំគ្នាហើរចូលទៅរកដើមឈើ មិនប្រាកដថាវាស្រលាញ់ដើមឈើនោះទេ ជួនកាល វាអាចនឹងស្រឡាញ់ផ្កា ផ្លែ ឬម្លប់របស់វាជាង ។ យ៉ាងណាមិញ នៅពេលដែលមនុស្សនាំគ្នាមករកយើង ក៏មិនប្រាកដ ថាគេស្រឡាញ់យើងគ្រប់គ្នាដែរ គេអាចនឹងសម្លឹងឃើញអ្វីម្យ៉ាងទៀតពីយើង ព្រោះហេតុដូច្នោះ អ្នកដែលទទួលបាននូវការគោរពពីអ្នកដទៃ មិនគួរមានមោទនភាពហួសហេតុពេកទេ តែក៏មិនគួរមើលងាយមើលថោកអ្នកដែលចូលមក រកយើងដែរ ។
(១២).មាសប្រាក់ យសកិ្ត…អាចមានឥទ្ធពលតែលើបុគ្គលណាដែលត្រូវការវាប៉ុណ្ណោះ ។
(១៣).ដុំដីដែលមិនទាន់ចេញពីដៃអ្នកគ្រវែង គេមិនអាចនឹងប៉ានស្មានចំងាយត្រូវទេ យ៉ាងណាមិញ មនុស្សយើងក៏មិនអាចប៉ាន់ស្មានអនាគតរបស់អ្នកដទៃបានដែរ ។
(១៤).ដើមផ្កាដ៏តូចមួយដែលដុះក្នុងព្រៃ បើព្រៀបទៅនឹងដើមឈើធំៗ វាគ្មានន័យអ្វីទេ ប៉ុន្តែបើគេយកមកធ្វើជាសួនច្បារពិតជាក្លាយ ទៅជារបស់គួរស្រឡាញ់រាប់អានរបស់មនុស្សទាំងឡាយ យ៉ាងណាមិញ ជាតិជាមនុស្ស ទោះកើតក្នុងវណ្ណៈក្រីក្រតោកយ៉ាកយ៉ាងណា បើចេះកែរច្នៃដំណើរជីវិត ពិតជាល្អជាងផ្កាក្នុងសួនទៅទៀត ។ ព្រោះផ្កាលំអតែភ្នែក ចំណែកមនុស្សល្អ គេស្រឡាញ់ផងគោរពផង ។
(១៥).សម្រាប់ខ្ញុំ ខ្ញុំពេញចិត្តនឹងខ្លួនឯងកើតជាកូនអ្នកក្រ ព្រោះយ៉ាងហោចណាស់ ក៏ខ្ញុំស្គាល់ទុក្ខលំបាករបស់អ្នកក្រ ដែរ ។ ម្យ៉ាងទៀត ការបានកើតជាកូនអ្នកក្រ គឺជាការផ្តល់ឳកាសឪ្យខ្ញុំបានតស៊ូក្នុងជីវិតយ៉ាងពិតប្រាកដ ដឹងច្បាស់ ផ្លូវណាជោគជ័យ ផ្លូវណាបារាជ័យ ហើយផ្លូវដែលធ្លាប់ដើរកន្លងមក សុទ្ធតែក្លាយជាបទពិសោធន៍សម្រាប់ជីវិត។
ថ្ងៃ ២ រោច ខែពិសាខ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ (គ.ស ២០១២)
វត្តមណីរតនារាម សង្កាត់រលាប ក្រុងពោធិ៍សាត់ ប្រទេសកម្ពុជា ។
វជិរប្បញ្ញោ ស.ស.ជ
0 មតិរបស់អ្នក...:
แสดงความคิดเห็น